អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ រស់នៅតាមព្រំដែនកម្ពុជា-ថៃ ចំនួន ៨៩៤គ្រួសារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ រស់នៅតាមព្រំដែនកម្ពុជា-ថៃ ចំនួន ៨៩៤គ្រួសារ


ភ្នំពេញ៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ប្រជាជនក្នុងខេត្តពោធិ៍សាត់ និងសប្បុរសជន មកចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ ចំនួន ៨៩៤គ្រួសារ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អំណោយមនុស្សធម៌ របស់ប្រជាជនក្នុងខេត្តពោធិ៍សាត់ និងសប្បុរសជន ដែលត្រូវចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំថ្មដា ចំនួន៨៩៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម និងឃីត ២កញ្ចប់។ 

ពិធីនេះធ្វើឡើងនៅបរិវេណសាលាឃុំថ្មដា ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ ៕













Previous Post Next Post