ភ្នំពេញ៖ ក្នុងឱកាសចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយប្រទេសចិន ហុងកុង និងតួកគី នៅមជ្ឍមណ្ឌលសន្និសីទHaizhou ទីក្រុងលានអ៉ីនកាង ខេត្តជាំងស៊ូ ដោយក្នុងនោះរួមមាន៖ ជំនួបជាមួយភាគីចិន ដឹកនាំដោយឯកឧត្តម Liu Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ, ជំនួបជាមួយភាគីហុងកុង ដឹកនាំដោយ ឯកឧត្តម Jeo Chow Yat-ming ស្នងការនគរបាលក្រុងហុងកុង និងជំនួបជាមួយភាគីតួកគី ដឹកនាំដោយ ឯកឧត្តមMehmet Saglam រដ្ឋលេខាធិការក្រសួងមហាផ្ទៃតួកគី។
តាមរយៈកិច្ចពិភាក្សានោះដែរគឺបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការអនុវត្តច្បាប់ ការផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ៕

















