ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួម ព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទទួលការជូនដំណើរពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងបរិស្ថានផងដែរ នៅឯព្រលានយន្តហោះអន្តរជាតិតេជោ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមរដ្ឋមន្រ្តី គ្រោងថ្លែងនូវសន្ទរកថាគន្លឹះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាតិស្តីពីសកម្មភាពអាកាសធាតុ ការថ្លែងបទអន្តរាគមន៍ក្នុងនាមតំណាងប្រទេស រដ្ឋភាគីនៃកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ថ្លែងសន្ទរកថា ចូលរួមក្នុងវេទិកាកិច្ចពិភាក្សាពាក់ព័ន្ធមួយចំនួនទៀត និងក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ ដើម្បីពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគី ក៏ដូចជាក្នុងការដោះស្រាយរួមគ្នាបញ្ហាបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសាកល និងក្តីបារម្ភរួម។

សូមបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ ការប្តេជ្ញាចិត្តនេះត្រូវបានបង្ហាញ តាមរយៈការដាក់ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣  NDC 3.0 របស់ខ្លួននៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ដែលបង្ហាញពីផែនការមហិច្ឆិតា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥% ត្រឹមឆ្នាំ ២០៣៥។ ផែនការជាតិi NDC 3.0 រួមមានសកម្មភាពអាទិភាពចំនួន១៦៣ លើការកាត់បន្ថយ ការបន្សាំ និងការអនុវត្តសកម្មភាព ឆ្ពោះទៅការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ របស់កម្ពុជា។

ដោយឡែក បន្ទាប់ពីច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ តាមព្រះរាជក្រមចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ និងបានដាក់ឯកសារចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងនេះរួចមក ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រទេសទី៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ ៕










Previous Post Next Post