ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ


ភ្នំពេញ៖
នារសៀលថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទសរុប ៧២រូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សាន វិសាល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ  បានអានសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា និងទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ និងការអានឯកសារជំនួយស្មារតីចំណុចសំខាន់មួយចំនួននៃសភាពការណ៍ ខែកក្កដា ខែសីហា និងទិសដៅការងារឃោសនាអប់រំខែបន្ត ឆ្នាំ២០២៥ ដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។ 

តាមរយៈរបាយការណ៍ការងារ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចនៅមូលដ្ឋាន ដើម្បីចិញ្ចឹមចលនាយ៉ាងសកម្ម និងបានចូលរួមចំណែកដោះស្រាយបញ្ហានានានៅនឹងមូលដ្ឋានផ្ទាល់ ជាពិសេសបានយកចិត្តទុកដាក់ជាមួយពលករដែលវិលត្រឡប់ពីប្រទេសថៃ។ 

ឯកឧត្តមប្រធាន ក៏បានមានប្រសាសន៍សំណេះសំណាល ដោយបានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃសភាពការណ៍ទូទៅរបស់ពិភពលោកដែលហាក់កំពុងតែមានការកើនឡើងកម្ដៅជាបន្ដបន្ទាប់ និងសភាពការណ៍ថ្មីៗដែលបាននិងកំពុងវិវត្តនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងបានគូសបញ្ជាក់អំពីភាពប៉ិនប្រសប់ និងឈ្លាសវៃក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសុខសន្ដិភាព និងការរីកចម្រើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ 

ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សទាំងអស់ ឱ្យបន្ដអនុវត្តភារកិច្ចដែលគណបក្សប្រគល់ជូនឱ្យសកម្ម ដោយបន្តចុះតាមខ្នងផ្ទះឱ្យបានគ្រប់ភូមិ ដើម្បីផ្សព្វផ្យាយនយោបាយគណបក្ស ក្តាប់ឱ្យបានសតិអារម្មណ៍ នយោបាយ និងចុះសួរសុខទុក្ខស្វែងយល់ពីការលំបាករបស់ប្រជាពលរដ្ឋ និងត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែកបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពតាមគោលការណ៍បក្ស មតិភាគតិចគោរពមតិភាគច្រើន  និងសមូហភាពដឹកនាំ បុគ្គលិកទទួលខុសត្រូវ ៕












Previous Post Next Post