ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសំភារៈបរិក្ខារចែកជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ពដែលកំពុងស្នាក់នៅ និងរស់នៅក្នុងស្រុករមាសហែក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសំភារៈបរិក្ខារចែកជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ពដែលកំពុងស្នាក់នៅ និងរស់នៅក្នុងស្រុករមាសហែក


ភ្នំពេញ៖
នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសំភារៈបរិក្ខារចែកជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ពដែលកំពុងស្នាក់នៅ និងរស់នៅក្នុងស្រុករមាសហែក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបនៃក្រសួងអធិការកិច្ច នៅសាលាស្រុករមាសហែក ខេត្តស្វាយរៀង។ 

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុក្ខដាក់អំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាពិសេសជនភៀសសឹកដែលបានចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិ ដើម្បីរកទីកន្លែងសុវត្ថិភាពដោយសារការឈ្លានពានពីសំណាក់កងទ័ពថៃ។

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសភាពការណ៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយរំលេចពីអភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈច្បាប់អន្តរជាតិ ការទូតនិងបច្ចេកទេស និងយោធា ជាពិសេសសកម្មភាពនៃការអនុវត្តច្បាប់អន្តរជាតិរបស់កម្ពុជា និងសកម្មភាពរំលោភច្បាប់អន្តរជាតិនិងបង្កហេតុរបស់ថៃ រួមទាំងសកម្មភាពរបស់កងទ័ពថៃកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលសហគមន៍អន្តរជាតិបានយល់ច្បាស់។ 

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីខ្លឹមសារលិខិតរបស់សម្តេចធិបតី ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបានផ្ញើជូនប្រធានអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាតិ និងថ្នាក់ដឹកនាំប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក ចិន បារាំង និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋសូមមានជំនឿទុកចិត្តលើចំណាត់ការដ៏ច្បាស់លាស់ និងមោះមុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ 

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអធិការកិច្ច មន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត ជាពិសេសគឺការចូលរួមដ៏ថ្លៃថ្លាពីលោកជំទាវ អាន្នី សុខអាន និងក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ផងដែរ ៕
















Previous Post Next Post