ឯកឧត្តម ស សេរីវិចិត្រ ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម សេង សក្ដា និងលោកជំទាវ ចំពោះមរណភាពរបស់ សិលានុរ័ក្ធធម្មសិរីរ័តន៍ សុខ សុផា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ស សេរីវិចិត្រ ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម សេង សក្ដា និងលោកជំទាវ ចំពោះមរណភាពរបស់ សិលានុរ័ក្ធធម្មសិរីរ័តន៍ សុខ សុផា


ភ្នំពេញ៖
ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក សូមផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម សេង សក្ដា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងលោកជំទាវ ចំពោះមរណភាពរបស់ សិលានុរ័ក្ធធម្មសិរីរ័តន៍ សុខ សុផា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ដែលទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៥:៣១នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។

សារលិខិតរំលែកមរណទុក្ខដែលឯកឧត្តម ស សេរីវិចិត្រ ផ្ញើជូនឯកឧត្តម សេង សក្ដា និងលោកជំទាវ មានខ្លឹមសារដូចតទៅ៖ «តាំងនាមក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងខ្លួនខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាអនេក បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីដំណឹងមរណភាពរបស់ សិលានុរ័ក្ធធម្មសិរីរ័តន៍ សុខ សុផា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ ដែលត្រូវជាម្តាយបង្កើត ឯកឧត្តម សេង សក្ដា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សបក្សននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានទទួល អនិច្ចកម្ម នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៥:៣១នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ សិលានុរ័ក្ធធម្មសិរីរ័តន៍ សុខ សុផា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ គឺជាការបាត់បង់ម្តាយ-ម្តាយក្មេក ជីដូន និងបងស្រី ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្ត បញ្ញាស្មារតីចិញ្ចឹមបីចាប់ថែរក្សា អប់រំទូន្មានចំពោះកូនៗ ប្អូនៗ និងចៅៗ ឱ្យក្លាយជាថ្នាក់ដឹកនាំ និងជាធនធានមនុស្ស ដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យឥតឧបមា និងចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម សេង សក្ដា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ សិលានុរ័ត្នធម្មសិរីរ័តន៍ សុខ សុផា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម សេង សក្ដា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសេចក្តីស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ អំពីយើងខ្ញុំទាំងអស់គ្នា» ៕

Previous Post Next Post