ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋ ២៣៦គ្រួសារ ក្នុងស្រុកសៀមបូក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋ ២៣៦គ្រួសារ ក្នុងស្រុកសៀមបូក


ភ្នំពេញ៖
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ, ចាស់ជរា, ស្ត្រីមេម៉ាយ, ជនពិការ, កុមារកំព្រា និងជនរងគ្រោះដោយធម្មជាតិចំនួន ២៣៦គ្រួសារ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅបរិវេណសាលាបឋមសិក្សាកោះសំពាយ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។ 

អំណោយទាំងនេះ ត្រូវបានផ្ដល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង។ 
       
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។ 

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អំណោយនេះទោះជាមានចំនួនតិចតួចក្ដី តែជាទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការមិនបោះបង់ប្រជាពលរដ្ឋឱ្យនៅឯកោឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តម សរ សុពុត្រា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំឱ្យជឿលើការញុះញង់បំបែកបំបាក់សាមគ្គីភាពជាតិ ដែលបង្កឡើងដោយជនអគតិមួយក្ដាប់តូចនៅក្រៅប្រទេស។  
   
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសង្កត់ធ្ងន់ថា ជនក្បត់បីជំនាន់និងបក្សពួកមួយក្តាប់តូចទាំងនោះមិនត្រឹមតែមិនគាំទ្ររាជរដ្ឋាភិបាលទេ តែថែមទាំងមានចេតនាបំបាក់ស្មារតីកងទ័ពទៀតផង។

សូមបញ្ជាក់ថា អំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានចែកជូនប្រជាពលរដ្ឋ ២៣៦គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ត្រីខ ១យួរ និងមី ១កេស ៕







Previous Post Next Post