រដ្ឋបាលខេត្តពោធិ៍សាត់ ផ្តល់ជូនកុំព្យួទ័រយួរដៃ ដល់រដ្ឋបាលឃុំ សង្កាត់ទាំង៤៩ ស្មើនឹង ៤៩គ្រឿង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋបាលខេត្តពោធិ៍សាត់ ផ្តល់ជូនកុំព្យួទ័រយួរដៃ ដល់រដ្ឋបាលឃុំ សង្កាត់ទាំង៤៩ ស្មើនឹង ៤៩គ្រឿង


ភ្នំពេញ៖
រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៥នៅសាប្រជុំជាន់ទី១សាលាខេត្ត បានប្រគល់កុំព្យួទ័រយួរដៃ (LEDTOP)ជាគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ខេត្តត្រូវបានផ្តល់ជូនរដ្ឋបាលឃុំ សង្កាត់ទាំង៤៩ ស្មើនឹង ៤៩គ្រឿង សម្រាប់ជំនួយការហិរញ្ញវត្ថុ ប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់តាមប្រព័ន្ធឌីជីថល។

ឯកឧត្តម ខួយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ខេត្ត បានថ្លែងអំណរគុណឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.បនិងជានាយកគម្រោងអាហារូបត្ថម្ភថ្នាក់ជាតិនិងសហការី ព្រមទាំងម្ចាស់ផ្តល់ជំនួយដែលបានយកចិត្តទុកដាក់និងគិតគូរដល់ក្រុមការងារនៅថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់តែងតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ប្រឹក្សាយោបល់និងបានផ្ទេរមូលនិធិគាំទ្រផ្តល់សេវា។ គម្រោងអាហារូបត្ថម្ភខេត្តពោធិ៍សាត់ត្រូវបានអនុវត្តដោយចែកចេញជា ៣ដំណាក់កាល ត្រូវចាប់ផ្តើមពីជុំទី៣ មាន ១ស្រុក ជុំទី៤ មាន ៤ស្រុក ក្រុង និងជុំទី៥ មាន ២ស្រុក ដែលមាន ៧ស្រុក ក្រុង ៤៩ឃុំ សង្កាត់ និង ៥២៧ភូមិ។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ដំណាក់កាលទី១ (ជុំទី៣) គឺ៖ ស្រុកបាកានមាន ៩ឃុំ និង ១៣២ភូមិ អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២២។ ដំណាក់កាលទី២ (ជុំទី៤) មាន ៤ស្រុក គឺ៖ ស្រុកវាលវែង ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញនិងក្រុងពោធិ៍សាត់មាន ២០ឃុំ សង្កាត់ និង ១៧៤ភូមិ អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៣។ដំណាក់កាលទី៣ (ជុំទី៥) មាន ២ស្រុក គឺ៖ ស្រុកក្រគរនិងស្រុកណ្តៀងមាន២០ឃុំនិង២១៩ភូមិអនុវត្តក្នុងឆ្នាំ២០២៤។ ជាមួយគ្នានោះក្រុមការងារអាហារូបត្ថម្ភថ្នាក់ខេត្តបានកែសម្រួល និងសម្របសម្រួលរៀបចំជ្រើសរើសក្រុមទ្រទ្រង់សុខភាពបាន ៥២៧ភូមិ ស្មើនឹង ១.០៥៤ក្រុម ក្នុង១ភូមិ ២នាក់ ក្នុងនោះមានស្រ្តីចំនួន ៨៣៥នាក់។

ក្រៅពីនោះបានរៀបចំជនបង្គោលការងារបរិស្ថាន សង្គមនិងជនជាតិដើមភាគតិចដល់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុងនិងឃុំ សង្កាត់ ដោយមានកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិនិងមណ្ឌលសុខភាពក្នុងការបណ្តុះបណ្តាលសុខ ភាពមាតាទារក កុមារនិងអាហារូបត្ថម្ភដល់អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារក្នុងឃុំ សង្កាត់និងក្រុមទ្រទ្រង់សុខភាពភូមិ។ឯកឧត្តម បានលើកឡើងទៀតថា កិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់គឺដើម្បីដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់មូលនិធិ វិធីសាស្ត្រវាយតម្លៃនិងការដាក់ពិន្ទុតាមសូចនាករវាយតម្លៃប្រចាំឆមាសនីមួយៗ និងរៀបចំរបាយការណ៍តាមប្រព័ន្ធឌីជីថល។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ សូមលោក លោកស្រីទាំង៤៩ឃុំ សង្កាត់ ក្រោយពីទទួលបាននូវកុំព្យួទ័រយួរដៃ (LEDTOP) គប្បីយកទៅប្រើប្រាស់បម្រើផលប្រយោជន៍សាធារណៈឱ្យចំគោលដៅនិងថែរក្សាឱ្យបានគង់វង្សពីព្រោះមានសារៈប្រយោជន៍ក្នុងការទុកដាក់ឯកសារ របាយការណ៍តាមប្រព័ន្ធឌីជីថល ងាយស្រួលក្នុងការតាមដាននិងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពនៃកម្មវិធីឃុំ សង្កាត់ប្រកបដោយប្រសិទ្ធភាព ច្បាស់លាស់ត្រឹមត្រូវនិងគ្មានការបាត់បង់។ 

តាមរយៈនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តគម្រោងអាហារូបត្ថម្ភកម្ពុជាថ្នាក់ជាតិនិងថ្នាក់ខេត្តកន្លងមកទទួលបានជោគជ័យយ៉ាងល្អប្រសើរ ៕ 












Previous Post Next Post