ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តព្រះសីហនុ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តព្រះសីហនុ


ភ្នំពេញ៖
នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលដោយគូសបញ្ជាក់ថា ប្អូនៗជាគរុសិ្សស ក៏ប៉ុន្តែនៅពេលខាងមុខប្អូនៗនិងក្លាយជាលោកគ្រូ អ្នកគ្រូ ដែលជាមនធានគ្រឹះក្នុងការបណ្តុះបណ្តាលបន្តវេនទៅដល់យុវជនរបស់យើង ហើយសូមអគុណប្អូនៗដែលបានចូលរួមព្រឹត្តការពិព័ណកីឡា ចូលរួមរត់ប្រណាំង និងការជិះកង់ ព្រោះគីឡានាំមកនូវសុខភាព កីឡាផ្សព្វផ្សាយពីវស័យទេសចរណ៍។

ឯកឧត្តមអភិបាលខេត្ត ក៏សូមអរគុណប្អូនៗដែលបានចូលជាមួយរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ស្របពេលដែលព្រំដែនយើងមានភាពតានតឹងជាមួយភាគីថៃ ហើយប្អូនបានចូលរួមយ៉ាងសកម្មក្នុងការប្រមូលអំណោយមនុស្សធម៌ពីសប្បុរសជន និងប្រជាជននៅក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក ដោយបានប្រើប្រាស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការចូលរួមក្នុងការប្រមូលអំណោយមនុស្សធម៌នៅជួរក្រោយ យកទៅឧបត្ថម្ភសមរភូមិមុខ ព្រោះសមរភូមិក្រោយមិនដាច់ឆ្ងាយពីគ្នានោះទេ ហើយនៅជាប់ជាមួយគ្នានៅគ្រប់រូបភាព ការលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការជំរុញលើកទឹកចិត្តដល់យុទ្ធជនរបស់យើងនៅតាមព្រំដែន។

ទន្ទឹមនោះ យើងក៏ត្រូវត្រៀមស្បៀងបំរុងសម្រាប់យកទៅឧបត្ថម្ភជូនកងទ័ពជួរមុខ ក៏ដូចជាការជួយប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋរងគ្រោះផងដែរ យើងត្រូវមានដំណោះស្រាយត្រៀមករណីកើតឡើងនៅក្នុងមូលដ្ឋានរបស់យើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ចង់បានព្រំដែនមួយដែលជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងព្រំដែនមួយដែលមានការអភិវឌ្ឍ ដែលជាបាវចនារបស់ថ្នាក់ដឹកនាំរបស់យើងចង់បាន យើងមិនចង់ឱ្យប្រទេសជាតិមានសង្គ្រាមនោះទេ ព្រោះកម្ពុជាទទួលបានសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដូច្នេះយើងមិនចង់ឱ្យមានព្រឹត្តិការណ៍សង្គ្រាមកើតឡើងជាថ្មីម្តងទៀតនោះទេ ព្រោះសង្គ្រាមបង្កឱ្យខូចខាតសេដ្ឋកិច្ច និងការអភិវឌ្ឍ បើប្រទេសជាតិមានសន្តិភាព មានឱកាសអភិវឌ្ឍ ដោយឡែកប្រទេសធ្លាក់ក្នុងសង្គ្រាមធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ និងបាត់បង់អាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ កម្ពុជាប្រើប្រាស់យន្តការចរចារដែលជាគោលដៅរបស់រាជរដ្ឋាភិបាលដែលកំពុងធ្វើ ជាកិត្តិយសលើឆាកអន្តរជាតិ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាល និងចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការដោះស្រាយព្រំដែន ៕

















Previous Post Next Post