អភិបាលខេត្តតាកែវ គ្រោងដឹកនាំមន្ត្រីរាជការ ចុះទស្សនកិច្ចសិក្សា នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ គ្រោងដឹកនាំមន្ត្រីរាជការ ចុះទស្សនកិច្ចសិក្សា នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ


ភ្នំពេញ៖
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថាអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ក៏ដូចជាទូទាំងប្រទេសស្ញប់ស្ញែង និងមានមោទនភាពយ៉ាងក្រៃលែង ដូច្នេះដើម្បីអបអរសាទរសមិទ្ធផលដ៏ធំធេងមួយនេះរដ្ឋបាលខេត្តតាកែវគ្រោងនិងដឹកនាំមន្ត្រីរាជការចុះទស្សនៈកិច្ច ក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងមន្រ្តីកិច្ចសន្យានៃរដ្ឋបាលខេត្តតាកែវក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ពិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យានៃរដ្ឋបាលខេត្តប្រមាណជិត ៣០០នាក់ផងដែរ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី នេះដែលមានទីតាំងស្ថិតនៅលើទឹកដីខេត្តតាកែវនិងខេត្តកណ្ដាល ជាប្រលានយន្តហោះធំលំដាប់ទី៩លើពិភពលោក ដែលនឹងសម្ពោធដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ បច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលមកលេងកម្សាន្តជារៀងរាល់ថ្ងៃ សមិទ្ធផលប្រវត្តសាស្រ្តដ៏អស្ចារ្យមួយនេះ វាកើតចេញពីផ្លែផ្កានៃសុខសន្ដិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូច្នេះដើម្បីអបអរសាទរសមិទ្ធផលដ៏ធំធេងមួយនេះ រដ្ឋបាលខេត្តនិងដឹកនាំមន្ត្រីរាជការចុះទស្សនកិច្ចសិក្សាពិនិត្យមើលវឌ្ឍនភាព ការរីកចម្រើន នៃអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ។

នៅក្នុងឱកាសនោះដែរឯកឧត្តម វ៉ី សំណាង ក៏បានសំដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួននិងពិសេសផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលារហ័ស និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីរាជការទាំងអស់បន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត បំពេញតួនាទីភារកិច្ចនិងអនុវត្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍលើកមុខមាត់ស្ថាប័ន ក៏ដូចជាខេត្ត ឲ្យកាន់តែរីកចម្រើន ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ៕



















Previous Post Next Post