ឯកឧត្ដម មាន ចាន់យ៉ាដា និងឯកឧត្ដម ស៊ី ប្រាសិទ្ធ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តឧត្តរមានជ័យ គោរពវិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម មាន ចាន់យ៉ាដា និងឯកឧត្ដម ស៊ី ប្រាសិទ្ធ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តឧត្តរមានជ័យ គោរពវិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តឧត្តរមានជ័យ ទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ  អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តឧត្ដរមានជ័យ ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ឯកឧត្ដម មាន ចាន់យ៉ាដា បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ ដែលជាឥស្សរជនដ៍ឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈ មនសិការ ក្នងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ជាពិសេសឯកឧត្តមបានអនុវត្តន៍ភារកិច្ចដ៍ឧត្តុងឧត្តមក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា និងខិតខំបម្រើបងប្អូនអតីតយុទ្ធជនប្រកបដោយគុណធម៌ និងការយកចិត្តទុកដាក់ខ្ពស់។ 

ឯកឧត្ដម មាន ចាន់យ៉ាដា ព្រមទាំងគណៈប្រតិភូ សូមគោរពដឹងគុណជានិច្ចចំពោះវីរភាពដ៍ថ្លៃថ្លាក្នងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងការបម្រើអតីតយុទ្ធជន ប្រកបដោយគុណធម៌ និងសូមចងចាំជានិច្ច នូវវីរភាពដ៍ថ្លៃថ្លានេះមិនអាចបំភ្លេចបានឡើយ ៕

















Previous Post Next Post