ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កែប្រែបញ្ហាប្រឈមទៅជាឱកាស គាំទ្រផលិតផលខ្មែរ សហគ្រិនខ្មែរ និងកសិករខ្មែរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កែប្រែបញ្ហាប្រឈមទៅជាឱកាស គាំទ្រផលិតផលខ្មែរ សហគ្រិនខ្មែរ និងកសិករខ្មែរ


ភ្នំពេញ៖
នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដោយពិភាក្សាលើរបៀវារៈស្តីពី គំនិតផ្តួចផ្តើមរបស់ព្រឹទ្ធសភាចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមព្រំដែន និងការងារផ្សេងៗ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។ 

អង្គប្រជុំបានពិភាក្សា និងធ្វើបច្ចុប្បន្នភាពសភាពការណ៍ស្ថានភាពនៅតាមមូលដ្ឋាន ជាពិសេសស្ថានការណ៍នៅតាមព្រំដែន កម្ពុជា-ថៃ ក៏ដូចជាការរួមចំណែករបស់សមាជិកព្រឹទ្ធសភា ក្នុងការជួយដោះស្រាយបញ្ហា និងសំណូមពររបស់មូលដ្ឋានដែលសម្រេចបានកន្លងមក។ ជាមួយគ្នានោះដែរ អង្គប្រជុំបានយល់ស្របគ្នាលើគំនិតផ្តួចផ្តើមជំរុញផលិតកម្ម និងផលិតផលក្នុងស្រុក ដើម្បីកែប្រែបញ្ហាប្រឈម ទៅជាឱកាសគាំទ្រផលិតផលខ្មែរ សហគ្រិនខ្មែរ និងកសិករខ្មែរ។

ឯកឧត្តមបណ្ឌិត បានលើកឡើងពីចក្ខុវិស័យផ្ទាល់ ក្នុងការជួយជំរុញលើវិស័យអប់រំ និងអាហារូបត្ថម្ភ ដោយសុខភាពត្រូវការអាហារូបត្ថម្ភ និងអប់រំត្រូវការភាសាអង់គ្លេស ដោយសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់ នឹងអាចនិយាយភាសាអង់គ្លេសបានគ្រប់គ្នានៅឆ្នាំ២០៥០ ៕













Previous Post Next Post