ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពីការរៀបចំយន្តការនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែននៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំពិភាក្សានេះដែរ គឺដើម្បីពិនិត្យ ពិភាក្សាអំពីការរៀបចំយន្តការសម្រាប់ផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែននៅតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដែលនឹងផ្ដោតលើរបៀបនៃការផ្ដល់សេវា ការចាត់តាំងបុគ្គលិកជំនាញសម្រាប់ទទួលពាក្យស្នើសុំពីប្រជាពលរដ្ឋ ការពិនិត្យ និងផ្តល់យោបល់បច្ចេកទេស និងការរៀបចំរបាយការណ៍ ៕
















