ឧត្តមសេនីយ៍ឯក សារិន សារីណូ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំនព្វមាស ឆ្នាំ២០២៥ របស់នាយកដ្ឋានច្រកទ្វារទី២
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក សារិន សារីណូ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំនព្វមាស ឆ្នាំ២០២៥ របស់នាយកដ្ឋានច្រកទ្វារទី២


ភ្នំពេញ៖
នៅថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៩ និង០០នាទីព្រឹក នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានបានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំនព្វមាស ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន។ ក្នុងនោះដែរក៏មានការចូលរួមពីលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក ពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានអនុញ្ញាតឱ្យនាយការិយាល័យរដ្ឋបាលសរុបឡើងអានសេចក្ដីព្រាងរបាយការណ៍ ហើយក៏បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានចូលរួមមតិក្នុងការកែតម្រូវ ជាមួយគ្នានោះលោកក៏បានអនុញ្ញាតឱ្យនាយការិយាល័យទាំងបីឡើងរាយការណ៍ពីលទ្ធផលការងារ និងបញ្ហាប្រឈម របស់ការិយាល័យនីមួយៗ។
 
ជាកិច្ចបន្ទាប់ ប្រធានអង្គប្រជុំបានមានប្រសាសន៍បូកសរុប ណែនាំការងារជំនាញ និងលើកទិសដៅអនុវត្តបន្តដូចខាងក្រោម៖
-បានលើកសរសើរដល់ការិយាល័យរដ្ឋបាលសរុបក្នុងការបំពេញតួនាទីភារកិច្ចបានល្អ 
-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន ដែលទទួលតាមបណ្តាប៉ុស្តិ៍ ត្រៀមរៀបចំធ្វើផែនការសម្រាប់ចុះត្រួតពិនិត្យការងារនៅតាមបណ្តាប៉ុស្តិ៍ប្រចាំឆមាសទី២​ ទៅតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់នាយកដ្ឋាន
-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំង៣ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់
ត្រូវតាមដានសភាពការណ៍តាមព្រំដែន និងប្រទេសជាតិ
-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំង៣ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ត្រូវគោរពបទវិន័យនគរបាលជាតិឲ្យបានល្អប្រសើរ និងត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ
-បានណែនាំឱ្យយកចិត្តទុកដាក់ ពង្រឹងនូវការចេញចូលនៃជនបរទេស និងត្រួតពិនិត្យរាល់បញ្ជីមុខសញ្ញាផ្សេងៗ ៕














Previous Post Next Post