រដ្ឋមន្រ្តី ហួត ហាក់៖ ច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ ត្រូវផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងអស់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តី ហួត ហាក់៖ ច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ ត្រូវផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងអស់


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនទេសចរណ៍កម្ពុជាចូលរួមក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ (ITE-HCMC) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស «គ.អ.ច.ទ» បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្តល់នូវអនុសាសន៍ដល់មន្រ្តីនានាដែលកំពុងបំពេញភារកិច្ចនៅច្រកទា្វរអន្តរជាតិបាវិត-ម៉ុកបៃ ក្នុងដំណើរតាមរថយន្តឆ្ពោះទៅទីក្រុងហូជីមិញ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្តីប្រចាំនៅច្រកទ្វារអន្តរជាតិដែលបានបំពេញភារកិច្ចបានល្អ និងប្រកបដោយទំនួលខុសត្រូវ ដោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ដល់មន្រ្តីបន្តបំពេញភារកិច្ចឱ្យបានល្អ ជាពិសេសគឺផ្តល់នូវបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទាំងជាតិ និងអន្តរជាតិឱ្យកាន់តែរាក់ទាក់ កក់ក្តៅ និងជួយធានានូវសុខសុវត្ថិភាព ព្រមទាំងជួយឆ្លើយតបរាល់បញ្ហាដែលភ្ញៀវទេសចរ និងអ្នកធ្វើដំណើរស្នើសុំជួយសម្របសម្រួល ឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ខ្ពស់ ៕

















Previous Post Next Post