ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារកងរាជអាវុធហត្តខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី ថោង ហ្គិចឡាង ភរិយាលោកវរសេនីយ៍ត្រី រ័ត្ន ភ័ត្រ្តា ដែលកំពុងសម្រាកឆ្លងទន្លេរនៅមន្ទីរពេទ្យកាល់ម៉ែត្រ​​ រាជធានី​ភ្នំពេញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារកងរាជអាវុធហត្តខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី ថោង ហ្គិចឡាង ភរិយាលោកវរសេនីយ៍ត្រី រ័ត្ន ភ័ត្រ្តា ដែលកំពុងសម្រាកឆ្លងទន្លេរនៅមន្ទីរពេទ្យកាល់ម៉ែត្រ​​ រាជធានី​ភ្នំពេញ


ភ្នំពេញ៖
ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌របស់ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីដឹកនាំក្នុងការបំពេញតួនាទី ភារកិច្ចការងារក្នុងអង្គភាព ជានិច្ចជាកាល​​​​លោក តែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៍ជាញឹកញាប់ក្នុងការជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទាល់ក្រ ជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ និងមានបញ្ហាផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាពិសេសយកចិត្តទុកដាក់បំផុតរាល់សមាជិកអាវុធហត្ថ​និងក្រុមគ្រួសារ ដែលមានបញ្ហាសុខភាពឬរាល់បញ្ហាផ្សេងៗលោកតែងតែចុះសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភជាថវិការ សម្ភារៈ​ផ្សេងៗនិងគ្រឿងឧបភោគ​បរិភោគ​ផងដែរ។​

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នាវេលាម៉ោង១៤៖០០នាទីរសៀល លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារ និងក្រុមការងារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ ចុះសួរសុខទុក្ខ លោកស្រី ថោង ហ្គិចឡាង ដែលត្រូវជាភរិយារបស់លោកវរសេនីយ៍ត្រី រ័ត្ន ភ័ត្រ្តា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកឆ្លងទន្លេរ (លំហែមាតុភាព) នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាធានីភ្នំពេញ។

នាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងជូនពរដល់លោកស្រី និងបុត្រ​​ សូមឲ្យមានសុខភាពល្អ ហើយក៏បាននាំថវិកាចំនួន ៤០០,០០០រៀល (សែសិបមុឺនរៀល) និងសម្ភារៈរួមមាន៖ ទឹកសុទ្ធ ០២កេស, មីជាតិ ០២កេស និងភេសជ្ជៈ ០២កេស ក្នុងការសួរសុខទុក្ខនោះផងដែរ ៕










Previous Post Next Post