ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុមការងារ អញ្ជើញចូលរួម​កាន់បិណ្ឌវេនទី១០ នៅវត្តកំពង់ភ្លុក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុមការងារ អញ្ជើញចូលរួម​កាន់បិណ្ឌវេនទី១០ នៅវត្តកំពង់ភ្លុក


ភ្នំពេញ៖
នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានដឹកនាំ​នាយ នាយរង និងពលអាវុធហត្ថ ជាច្រើនរូប នាំយកបច្ច័យ និងទេយ្យវត្ថុ អញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តមុនីសាគរបវរសត្ថាស្រះកែវអណ្ដែត (ហៅវត្តកំពង់ភ្លុក) ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​

ក្នុងឱកាសវេនកាន់បិណ្ឌនេះ បាននាំយកបច្ច័យ និងទេយ្យវត្ថុរួមមាន​៖ សាដក ១ឈុត, អង្ករចំនួន ១៥០គីឡូក្រាម, ទឹកសុទ្ធទឹកក្រូច ៩កេស,​ មីជាតិ ៥កេស, ទឹកត្រីទឹក​ស៊ីអ៊ីវ ១០យួរ, ​ទឹកដោះគោខាប់ ២៤កំប៉ុង និងទេយ្យវត្ថុ​មួយចំនួន​ទៀត​ ព្រមទាំង​បច្ច័យ​ប្រគេនព្រះសង្ឃនិងជូនតាជីយាយជី ថវិកាសរុបចំនួន ៦,៣៧១,០០០រៀល។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ ដើម្បី​ចូលរួម​ឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថខេត្តសៀមរាប ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក ៕










































Previous Post Next Post