នគរបាលព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ ដឹកនាំបំបែកសំណុំរឿ​ងក្រុមប្លន់ម៉ូតូដ៏កក្រើកនៅស្រុកបសេ​ដ្ឋ​ និងស្រុកភ្នំស្រួច​ ឃាត់មុខស​ញ្ញា​ច្រើននាក់រួមជាមួយវត្ថុតាងជនរងគ្រោះត្រឡប់មកវិញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នគរបាលព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ ដឹកនាំបំបែកសំណុំរឿ​ងក្រុមប្លន់ម៉ូតូដ៏កក្រើកនៅស្រុកបសេ​ដ្ឋ​ និងស្រុកភ្នំស្រួច​ ឃាត់មុខស​ញ្ញា​ច្រើននាក់រួមជាមួយវត្ថុតាងជនរងគ្រោះត្រឡប់មកវិញ


ភ្នំពេញ៖ ដោយអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជា​ផ្ទាល់ពី​ លោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបា​លខេត្ដកំពង់ស្ពឺ​ និងមានការ​សម្រ​បសម្រួ​លនីតិវិធី​ ពីឯកឧត្ដម​ព្រះរាជអាជ្ញា​ អ​យ្យការអមសាលាដំ​បូងខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាលព្រហ្មទណ្ឌ​ ដឹកនាំផ្ទាល់ដោយលោកឧត្ដ​មសេនីយ៍ត្រី​ សម​ សាក់​ ស្នងការរង​ បញ្ជាផ្ទាល់អធិការ​នគរបាលស្រុ​ក​បសេដ្ឋ​ អធិការនគរ​បាលស្រុកភ្នំស្រួច​ ការិយាល័យនគរបាលព្រហ្ម​ទណ្ឌកម្រិតធ្ងន់​ បានស​ហ​ការស្រាវ​ជ្រាវរហូតឈានទៅធ្វេីការកំណត់មុខសញ្ញាបក្ខពួកក្រុមចោ​រប្លន់(ក្រុម​លួចដោយមានស្ថានទម្ងន់ទោស​។ 

លោកអធិការនគរបាលស្រុ​កភ្នំស្រួច បញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០​២​៥ វេលាម៉ោង១៤និង២០នាទី នៅ​មុ​ខផ្ទះលក់ចាប់ហួយ និងសាំងភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច មានករ​ណីលួចដោយមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូហុងដា​ឌ្រីម​ភ្នំពេ​ញ 1GB-9039)​ បង្កដោយជនស​ង្ស័​យ ៦នាក់ មិនស្គាល់អត្តសញ្ញា​ណ ជិះម៉ូតូ ០៣គ្រឿងប្រើ​ កាំបិតបុ័ងតោ ដាវ និងខ្សែក្រវ៉ាត់ធ្វើសកម្មភាព​។ 

បន្ទាប់មកកម្លាំងជំនាញព្រហ្មទណ្ឌសមត្ថកិច្ចបាន​ស្រាវជ្រាវ និងឃា​ត់ខ្លួ​នមុខសញ្ញាចំនួន​៦នាក់៖​ ១.ឈ្មោះសេង ឡុង ប្រុស​ ១៩ឆ្នាំ​ ២.ឈ្មោះ ផា​វ ថេត ប្រុស​ ១៤ឆ្នាំ​ ៣.ឈ្មោះអ៊ុន សុខគា ប្រុស ១៧ឆ្នាំ ៤.ឈ្មោះ​ គឿង ប៊ុនណា ប្រុស​ ១៨ឆ្នាំ​ ៥.ឈ្មោះ​ សែ​ត ឆាត ប្រុស​ ២៣ឆ្នាំ​ ៦.ឈ្មោះ​ ភា សំ​ណាង ប្រុស​ ២០ឆ្នាំ ដកហូត​ម៉ូតូ​៣​គ្រឿង រកឃើញម៉ូតូជនរង​គ្រោះ​១​គ្រឿង​ -ម្សៅក្រាមពណ៍សថ្លាសង្ស័​យ​គ្រឿងញៀន ៤កញ្ចប់-​កាំបិតកែច្នៃ១ដើម-ពូថៅ២ដើម-ទូរ​ស័ព្ទដៃ ​៣គ្រឿង-កាតាបស្ពាយសំរាប់ដាក់ពូថៅ១-ក្បាំងមុខម៉ូតូមួយ​ចំនួន។ 

តាមចម្លើយសារភាពក្រុមជនសង្ស័​យ​ធ្លាប់ធ្វើសកម្មភាពប្លន់ម៉ូតូ៣លើក ក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ​ ប៉ុន្ដែជំនាញបន្ដសាកសួរ និងពិនិត្យករណីនេះ បន្ថែមទៀតលើករណីកើតហេតុដែលបង្កឡើងដោយក្រុមចោរសកម្ម។

បច្ចុប្បន្នជនសង្ស័យបាននាំយកមកកា​ន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ដើម្បីចំណាត់ការបន្ដ​ និងកសាងសំ​ណុំរឿងបញ្ជូនទៅអយ្យការ​ ចាត់កា​រតាមនីតិវិធីច្បាប់ ៕






Previous Post Next Post