ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន អញ្ជើញប្រកាសការកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងឃុំទាំង១៦ នៃស្រុករមាសហែក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន អញ្ជើញប្រកាសការកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងឃុំទាំង១៦ នៃស្រុករមាសហែក


ភ្នំពេញ៖
នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសការកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀង នៅសាលាស្រុករមាសហែក ខេត្តស្វាយរៀង។

ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារបានសម្តែងនូវការអបអរសាទរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងប្រធាន អនុប្រធាន សមាជិក និងសមាជិកាក្រុមការងារឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀងនាពេលនេះ។ 

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារបានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាសភាពក្រុមការងារទាំងអស់ត្រូវបន្ដជំរុញចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កម្មវិធីនយោបាយ ផែនការអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់គន្លឹះនិងការកែទម្រង់តាមវិស័យនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រុះដៃគ្នា តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនក្នុងស្រុករមាសហែកទាំងមូល។ 

ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ក៏បានណែនាំ និងផ្តល់អនុសាសន៍ ពាក់ព័ន្ធតួនាទីភារកិច្ចសំខាន់ៗ និងអាទិភាពជាច្រើនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១៦ ក្នុងការបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសគឺត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា និងផ្សព្វផ្សាយឱកាសការងារជូនចំពោះបងប្អូនពលករដែលត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ និងក្តាប់ឱ្យបាននូវចំនួនពលករសរុប ចំនួនអ្នកមានការងារ និងចំនួនអ្នកមិនទាន់មានការងារនៅតាមឃុំនីមួយៗ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីស្ថានភាពវិវត្តនៃពិភពលោក រួមទាំងបញ្ហាប្រឈមនៃច្បាប់អន្តរជាតិនិងពហុភាគីនិយម និងសភាពការណ៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានរំលេចពីអភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈច្បាប់អន្តរជាតិ ការទូតនិងបច្ចេកទេស និងយោធា។  

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពីខ្លឹមសារលិខិតរបស់សម្តេចធិបតី ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបានផ្ញើជូនប្រធានអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាតិ និងថ្នាក់ដឹកនាំប្រទេសមហាអំណាចដូចជា៖ សហរដ្ឋអាមេរិក ចិន បារាំង និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋសូមមានជំនឿទុកចិត្តលើចំណាត់ការដ៏ច្បាស់លាស់ និងមោះមុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

ក្នុងពិធីប្រកាសសមាសភាពនេះ បានបញ្ចប់ទៅដោយមានការពិសាអាហារសាមគ្គីប្រកបដោយភាពស្និទ្ធស្នាល និងសាមគ្គីភាពក្រៃលែង ៕





















Previous Post Next Post