ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៍គ្រឿងបរិក្ខាសន្តិសុខផ្ទៃក្នុង នៅតួកគី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៍គ្រឿងបរិក្ខាសន្តិសុខផ្ទៃក្នុង នៅតួកគី


តួកគី៖
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៍គ្រឿងបរិក្ខាសន្តិសុខផ្ទៃក្នុង (Internal Security Equipment Exhibition-IGEF 2025) ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ATO សាធារណរដ្ឋតួកគី។

សូម​ជម្រាបជូនថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ចូលរួមកម្មវិធីតាំងពិព័រណ៍គ្រឿងបរិក្ខាសន្តិសុខផ្ទៃក្នុង (Internal Security Equipment Exhibition-IGEF 2025) ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ATO សាធារណរដ្ឋតួកគី។

ក្នុងដំណើរទស្សនកិច្ច នៅសាធារណរដ្ឋតូកគី គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ក៏ចូលរួមពិភាក្សាការងារជាមួយសមភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី លើការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិកម្ពុជា។

គណៈប្រតិភូក្រសួងមហាផ្ទៃ អមដំណើរ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រួមមាន៖ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕










Previous Post Next Post