ភ្នំពេញ៖ នាព្រឹកថ្ងៃទីពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joshua Coster សេនានុព័ន្ធអន្តោប្រវេសន៍និងគយទទួលបន្ទុកអនុវត្តច្បាប់និងបញ្ជូនចេញ (US ICE-ERO) ប្រចាំស្ថានទូតសហរដ្ឋមេរិកនៅព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃជំនួបពិភាក្សា គឺដើម្បីឧទ្ទេសនាមលោក Gian Carlo Mazzanti ជាសេនានុព័ន្ធ US ICE-ERO ដែលនឹងបំពេញការងារជំនួសលោក Joshua Coster ដែលនឹងបញ្ចប់អាណត្តិការងារនៅកម្ពុជា និងការបន្តកិច្ចសហការលើការងារជំនាញរវាងស្ថាប័នទាំងពីរ កម្ពុជា និងសហរដ្ឋមេរិក ៕