រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ UNDP ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ UNDP ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និងទទួលសារតាំងពី លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំកម្ពុជា។ 


លោក អេនរីកូ ហ្កាវេលីយ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អរវាង UNDP ជាមួយក្រសួងស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាព។


ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោក អេនរីកូ ហ្គាវេលីយ៉ា ដែលត្រូវបានតែងតាំងតំណាងថ្មីនៃ UNDP ប្រចាំកម្ពុជា។ 


ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការរបស់ UNDP នៅកម្ពុជា ជាង៥០ឆ្នាំ កន្លងមកនេះ ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការបោសសម្អាតមីន បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ៕ 








Previous Post Next Post