ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ ដឹកនាំក្រុមការងារ ដើម្បីធ្វើការសាកល្បងជាក់ស្តែង (Trial Operation) ស្ថានីយ៍អ្នកដំណើរចូល-ចេញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ ដឹកនាំក្រុមការងារ ដើម្បីធ្វើការសាកល្បងជាក់ស្តែង (Trial Operation) ស្ថានីយ៍អ្នកដំណើរចូល-ចេញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ


ភ្នំពេញ៖
នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍  បានដឹកនាំក្រុមការងារ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត នាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកល្បងជាក់ស្តែង (Trial Operation) ស្ថានីយ៍អ្នកដំណើរចូល-ចេញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងចូលរួមប្រជុំបូកសរុបលទ្ធផលក្នុងការធ្វើសាកល្បងនេះ ៕























Previous Post Next Post