ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅកូរ៉េ និងនៅជប៉ុន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅកូរ៉េ និងនៅជប៉ុន


ភ្នំពេញ៖
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ៥១នាក់ (ស្រី ៣២នាក់) ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ ក្រោមគម្រោងអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS-G 2025) និងនៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT 2025) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។

កម្មវិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍ អាចទទួលបាននូវការ ចែករំលែកបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានសារៈសំខាន់សម្រាប់និស្សិតយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យបរទេសបានដឹង បានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់ និងបានជួបជជែកដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង ជាអតីតនិស្សិតអាហារូបករណ៍សិក្សានៅសាធារណរដ្ឋកូរ៉េ និងជប៉ុន ផងដែរ ៕
























Previous Post Next Post