ឯកឧត្តមបណ្ឌិត តុប នេត ទទួលជួបពិភាក្សាការងារជាមួយការិយាល័យអនុវត្តច្បាប់អន្ដោប្រវេសន៍ គយ (ICE) និងប្រតិបត្តិការបណ្តេញចេញ (ERO) នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត តុប នេត ទទួលជួបពិភាក្សាការងារជាមួយការិយាល័យអនុវត្តច្បាប់អន្ដោប្រវេសន៍ គយ (ICE) និងប្រតិបត្តិការបណ្តេញចេញ (ERO) នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS)


ភ្នំពេញ៖
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលជួបពិភាក្សាការងារជាមួយលោក Joshua Coster សេនានុព័ន្ធ US ICE-ERO និងលោក GianCarlo Mazzanti សេនានុព័ន្ធ US ICE-ERO ក្នុងជំនួបរវាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអនុព័ន្ធការិយាល័យអនុវត្តច្បាប់អន្ដោប្រវេសន៍ គយ (ICE) និងប្រតិបត្តិការបណ្តេញចេញ (ERO) នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS)។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អគ្គនាយករង លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសហការី តំណាងស្ថានទូតសាហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ ៕


















Previous Post Next Post