ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងស្ដាប់របាយការណ៍​ ស្ដីពីដំណេីរការ​ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងស្ដាប់របាយការណ៍​ ស្ដីពីដំណេីរការ​ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍​​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ​ និងស្ដាប់របាយការណ៍​ ស្ដីពីដំណេីរការ​ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​។ 

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី អនុប្រធាននាយកដ្ឋាន​ នាយការិយាល័យ​ នាយរងការិយាល័យ​ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។ 

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍​ បានលេីកឡេីងពីការធ្វេីការងារ សំណូមពរ​នានា​ លេីការប្រេីប្រាស់ប្រព័ន្ធ​ Hotline  ដែលបានអនុវត្តកន្លងមក និងការធ្វេីបច្ចុប្បន្នភាពលេីគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ អគ្គនាយករងអន្តោប្រវេសន៍​ បាននាំយកពាក្យ​ ផ្ដាំផ្ញេី​សួរសុខទុក្ខ និងការកោតសរសេីរ​ និងអរគុណ​ របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គនាយក​ ដល់ក្រុមការងារដែលប្រឹងប្រែងក្នុងការអនុវត្តការងារ​ ក្នុងការឆ្លេីយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស​ ទាំងក្នុងក្រៅប្រទេស​ ដែលបានទំនាក់ទំនងមក​។ 

ជាមួយគ្នានេះដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ អគ្គនាយករង​ ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លេីការងារ​ Hotline  នេះឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត ៕













Previous Post Next Post