ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) លើកទី១ អាណត្តិទី២ ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួង ស្ថាប័ន ដែលជាអនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល និងលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានអង្គភាព ជំនាញពាក់ព័ន្ធនៃម.ជ.ជ.។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា លើរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖
១. ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម សម្រាប់អាណត្តិទី២
២. បទបង្ហាញស្តីពី អនុក្រឹត្យលេខ ៦៨អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្តីពីការបង្កើតមូលនិធិជាតិ ជំនួយសង្គម
៣. របាយការណ៍វឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់មូលនិធិជាតិជំនួយសង្គម
៤. ការងារផ្សេងៗ ៕