ឯកឧត្តម សុខ សង្វារ៖ "ការប្រឡងធ្លាក់របស់បេក្ខជន មិនមែនមានន័យថា ខ្សោយ ឬអន់ទេ តែធ្លាក់ដោយសារពិន្ទុតិចជាងអ្នកដទៃ"
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ សង្វារ៖ "ការប្រឡងធ្លាក់របស់បេក្ខជន មិនមែនមានន័យថា ខ្សោយ ឬអន់ទេ តែធ្លាក់ដោយសារពិន្ទុតិចជាងអ្នកដទៃ"


ភ្នំពេញ៖ "ការប្រឡងធ្លាក់របស់បេក្ខជន មិនមែនមានន័យថា ខ្សោយ ឬអន់ទេ តែធ្លាក់ដោយសារពិន្ទុតិចជាងអ្នកដទៃ"។ នេះជាការលើកឡើងរបស់ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង។  


ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បែបនេះក្នុងពេលជួបសំណេះសំណាល និងបង្ហាញពីតួនាទី ភារកិច្ចរបស់អនុគណៈកម្មការពិនិត្យវាយតម្លៃ និងដំណើរការរៀបចំការប្រឡងប្រជែង ទាំងមុនប្រឡង ពេលប្រឡង និងក្រោយប្រឡង ជូនដល់អ្នកសង្កេតការណ៍ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ (វិញ្ញាសាសរសេរលើកទី២) នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។


ក្នុងការសំណេះសំណាលនេះ ឯកឧត្តម បានបន្តថា "ការងារខ្ញុំក្នុងនាមជាអ្នកត្រួតពិនិត្យ និងវាយតម្លៃ គឺយើងតាមដាន តាំងពីមុនប្រឡងប្រជែង រហូតដល់បញ្ចប់ការប្រឡងប្រជែង ដើម្បីស្វែងរកបញ្ហា ដកស្រង់បទពិសោធ ធ្វើការកែលម្អបញ្ហាទាំងមូល ឱ្យដំណើរការប្រឡងប្រជែងបានរលូន និងមានប្រសិទ្ធភាព។ ការប្រឡងប្រជែង ដែលក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំតាំងពីឆ្នាំ២០២៣ រហូតមកដល់ពេលនេះ មានចំនួនប្រមាណជិត ៥០ដងរួចមកហើយ។ ការប្រឡងនេះ ពិតជាទទួលបានការសាទរពីបេក្ខជន និងសាធារណជន ហើយក៏ពុំដែលមានការបែកធ្លាយវិញ្ញាសាមុនដែរ។ [...] "ការប្រឡងធ្លាក់របស់បេក្ខជន មិនមែនមានន័យថា ខ្សោយ ឬអន់ទេ តែធ្លាក់ដោយសារពិន្ទុតិចជាងអ្នកដទៃ ព្រោះថាការប្រឡងនេះ គឺជាការប្រកួតប្រជែង នោះមានន័យថា បេក្ខជនដែលមានពិន្ទុខ្ពស់ជាងគេ បានជាប់ក្នុងប៉ុស្តិ៍នោះមុនគេ"។ ឯកឧត្តមបានបន្ថែម ៕








Previous Post Next Post