លោកជំទាវ ជូ ប៊ុនអេង នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខា ឧបត្ថម្ភដល់ វរៈព្រំដែនឈរជើងតាមបណ្តោយព្រំដែន ទិសព្រះវិហារ និងឧត្តរមានជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ជូ ប៊ុនអេង នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខា ឧបត្ថម្ភដល់ វរៈព្រំដែនឈរជើងតាមបណ្តោយព្រំដែន ទិសព្រះវិហារ និងឧត្តរមានជ័យ


ភ្នំពេញ៖
ក្រុមការងារ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញនាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខា សម្រាប់ឧបត្ថម្ភដល់ វរៈព្រំដែនឈរជើងតាមបណ្តោយព្រំដែន ទិសព្រះវិហារ និងឧត្តរមានជ័យ។


ដែលពិធីនេះប្រារព្ធធ្វើឡើងនាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន ខេត្តព្រះវិហារ។ 

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ជំនួសមុខ មេបញ្ជាការភូមិភាគ៤ និងភូមិភាគ៥ នៃវរៈនគរបាលព្រំដែន បានថ្លែងអំណរគុណយ៉ាងេជ្រាលជ្រៅចំពោះ សាខាសមាគមនារីក្រសួងមហាផ្ទៃ ជាពិសេសថ្នាក់ដឹកនាំនារីទាំងអស់នៃ ក្រសួងមហាផ្ទៃ ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងកៀរគរការចូលរួមពីសប្បុរសជននានា និងបានលះបង់ពេលវេលាដ៏មានតម្លៃ ដែលមមាញឹកក្នុងការងារ គិតគូរដល់កងកម្លាំងយើង ដែលនេះជាការបង្ហាញនូវស្មារតីសាមគ្គីភាព ឯកភាពជាធ្លុងមួយរបស់កម្ពុជា និងជាការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ជូនដល់វរៈនគរបាលយើង ក៏ដូចជាកម្លាំងទាំងឡាយនៅសមរភូមិមុខ ដែលបាន និងកំពុងតស៊ូ ពុះពារការលំបាក និងប្តូរអាយុជីវិត ដើម្បីប្រទេសជាតិ និងមាតុភូមិកម្ពុជានៃយើង។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកជំទាវ ជូ ប៊ុនអេង ដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាស់តឿន និងលើកទឹកចិត្តកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឲ្យយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេស ជនទេសន្តរប្រវេសន៍ ដែលទើបបានវិលត្រឡបពីប្រទេសថៃ បន្ទាប់ពីបានទទួលរងនូវការធ្វើទុកបុកម្នេញនៅក្នុងប្រទេសថៃ ដើម្បីផ្តល់នូវភាពកក់ក្តៅ ក្នុងការរស់នៅរកកម្រៃចិញ្ចឹមជីវិតដោយរលូន នៅក្នុងទឹកដីមាតុភូមិ ជាជាងការប្រថុយប្រថាន ក្នុងការធ្វើចំណាកស្រុកជាថ្មី ដែលនាំឲ្យរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចបន្តទៀត។

សូមជម្រាបថា សម្ភារៈថវិកាដែលត្រូវបាននាំយកទៅឧបត្ថម្ភដល់ វរៈព្រំដែនឈរជើងតាមបណ្តោយព្រំដែន ទិសព្រះវិហារ និងឧត្តរមានជ័យ មាន៣០មុខ និងថវិការ១៨លានរៀល ៕















Previous Post Next Post