ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច


ភ្នំពេញ៖
នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសបន្តសម្រាប់ខែសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុកកំពង់ត្រឡាច និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រឡាច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ជាអនុប្រធាន និងសមាជិកសមាជិកាចុះមូលដ្ឋានឃុំ សមាជិក សមាជិកាសាខាគណបក្សអង្គភាពជុំវិញស្រុក សរុបចំនួន ២៧២នាក់ ស្រីចំនួន ៣៦នាក់។

ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារ ត្រូវបន្តក្តាប់សភាពការណ៍គណបក្សដទៃឱ្យបានជាប់លាប់ និងតាមដានជាប្រចាំរាល់សកម្មភាពនានា។ កុំចែកចាយព័ត៌មាន និងខ្លឹមសារផ្តេសផ្តាស់ ដែលគ្មានប្រភព និងគ្មានការពិតជាក់ស្តែង។ 

បន្ថែមទៀតទោះ ឯកឧត្តមបណ្ឌិត បានសម្ដែងនៅការរំភើបជាខ្លាំងចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការ ឬឯកជននៅគ្រប់ស្ថាប័ន អាជីវករ ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ក្នុងស្រុកកំពង់ត្រឡាច ដែលបានគៀរគរគ្រឿងឧបភោគបរិភាគ សម្ភារៈប្រើប្រាស់ និងថវិកា ដើម្បីជួយឧបត្ថម្ភដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ការចូលរួមបរិច្ចាគនេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានស្មារតីសាមគ្គីជាតិ ៕
























Previous Post Next Post