ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញប្រគល់ស្បៀងជាអំណោយរបស់រាជរដ្ឋាភិបាល ជូនជនភៀសសឹក ចំនួន ៤.៥៥២គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកបន្ទាយអំពិល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញប្រគល់ស្បៀងជាអំណោយរបស់រាជរដ្ឋាភិបាល ជូនជនភៀសសឹក ចំនួន ៤.៥៥២គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកបន្ទាយអំពិល


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ក្ល៊ែរ ឃូណន់ (Claire Conan) នាយិកា អង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) បានអញ្ជើញប្រគល់ស្បៀងជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនភៀសសឹក សរុបចំនួន ៤.៥៥២គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។  

អំណោយរបស់រាជរដ្ឋាភិបាលខាងលើ គឺជាការបង្វែអំណោយនៃកម្មវិធីស្បៀងឧបត្ថម្ភតាមសាលារៀន មកប្រគល់ជូនជនភៀសសឹកវិញបន្ទាប់ពីកើតមានជម្លោះតាមបន្ទាត់ព្រំដែន។ ការប្រគល់ស្បៀងនៅថ្ងៃនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម ៕


















Previous Post Next Post