ឯកឧត្តមបណ្ឌិត តុប នេត ចុះជួបសំណេះសំណាល​ និងសួរ​សុខ​ទុក្ខបងប្អូនប្រជាពលករខ្មែរចំណាក​ស្រុកដែលទើបវិលត្រឡប់ពីប្រទេសថៃចំនួន ១៩៥នាក់ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត តុប នេត ចុះជួបសំណេះសំណាល​ និងសួរ​សុខ​ទុក្ខបងប្អូនប្រជាពលករខ្មែរចំណាក​ស្រុកដែលទើបវិលត្រឡប់ពីប្រទេសថៃចំនួន ១៩៥នាក់ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង


ភ្នំពេញ៖
នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានដឹកនាំក្រុមការងារ ដោយសហការជាមួយអាជ្ញាធរស្រុក​ ចុះជួបសំណេះសំណាល​ និងសួរ​សុខ​ទុក្ខបងប្អូនប្រជាពលករខ្មែរចំណាក​ស្រុកដែលទើបវិលត្រឡប់ពីប្រទេសថៃចំនួន ១៩៥នាក់ ព្រមទាំងបាននាំយកនូវអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបត្ថម្ភជូនពួកគាត់ដេីម្បីសម្រួលជីវភាពប្រចាំថ្ងៃផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តុប នេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពដ៏ល្អប្រសើរលើផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សន្ដិសុខនយោបាយ និងភូមិ ឃុំមានសុវត្ថិភាពនៅទូទាំងស្រុកស៊ីធរកណ្តាល ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពដ៏ល្អរបស់បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកបងប្អូនណាម្នាក់ចោលឡើយ ជាពិសេសក្នុងកាលៈទេសៈដែលបងប្អូនជួបទុក្ខលំបាកនានា។

ឯកឧត្តមបណ្ឌិត តុប នេត បានមានប្រសាសន៍សំណេះសំណាលដោយបានជម្រាបជូននូវព័ត៌មានពិតនៃការឈ្លានពានដោយកំរោល និងគឃ្លើន របស់ទាហានថៃ ប្រដាប់ដោយអាវុធ ចូលក្នុង ដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ហើយវីរកងទ័ពជួរមុខកម្ពុជា ក៏បានប្រយុទ្ធការពារ វាយបក និងបានគ្រប់គ្រង យកឈ្នះនៅគ្រប់សមរភូមិ ដោយរក្សាបាននូវដែនអធិបតេយ្យភាពពេលលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ 

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត តុប នេត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការឯកភាពគ្នា មានសាមគ្គីភាពគ្នាជាធ្លុងមួយ និងបន្ដជឿទុកចិត្ត មានភាពកក់ក្ដៅ និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ មិនឱ្យបាត់បង់ទោះក្នុងតម្លៃណាក៏ដោយ ជាក់ស្ដែងការសម្រេចប្រើប្រាស់យន្ដការដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត ទាំងវិស័យទំនាក់ទំនងការទូត, ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិតប្រាកដ ជាក់ស្ដែងលើឆាកអន្ដរជាតិ និងការប្រើប្រាស់កម្លាំងទ័ពក្នុងការការពារ និងតបតដោយប្រដាប់អាវុធផងដែរ។ 

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត តុប នេត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈចាំបាច់ ជូនដល់បងប្អូនពលករ ជាពិសេសការជួយគាំទ្រ និងការដោះស្រាយបញ្ហាស្វែងរកការងារជូនពួកគាត់ឱ្យបានគ្រប់ៗគ្នា ៕













Previous Post Next Post