លោកជំទាវ ជូ ប៊ុនអេង ដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក ថ្នាក់ឧត្តមសេនីយ៍ទោ ជូនសពលោកឧត្តមសេនីយ៍ត្រី សុខ វុធថន ជាកិច្ចបច្ឆាមរណៈ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ជូ ប៊ុនអេង ដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក ថ្នាក់ឧត្តមសេនីយ៍ទោ ជូនសពលោកឧត្តមសេនីយ៍ត្រី សុខ វុធថន ជាកិច្ចបច្ឆាមរណៈ


ភ្នំពេញ៖
នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានដឹកនាំប្រតិភូ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ  ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី សុខ វុធថន អតីតប្រធានលេខាធិការដ្ឋានរដ្ឋបាលសរុប និងជាទីប្រឹក្សា គ.ជ.ប.ជ ដែលបានទទួលមរណភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដោយរោគាពាធ ដែលមានទីតាំងស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

មរណភាពរបស់លោកឧត្តមសេនីយ៍ត្រី សុខ វុធថន មិនត្រឹមតែជាការបាត់បង់នូវស្វាមី ជាឪពុក ឪពុកក្មេក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ បាត់បង់នូវកងកម្លាំងនគរបាលជាតិជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់អង្គភាព ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វ ហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ជារៀងរហូតមក។

នាវេលាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានដឹកនាំប្រតិភូ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ធ្វើកិច្ចបំពាក់ឋានន្តរស័ក ថ្នាក់ឧត្តមសេនីយ៍ទោ ជូនសពលោកឧត្តមសេនីយ៍ត្រី សុខ វុធថន ជាកិច្ចបច្ឆាមរណៈ ដែលធ្វើឡើងនៅទីតាំងតម្កល់សព ស្ថិតនៅគេហដ្ឋាន សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកជំទាវ រដ្ឋលេខាធិការ រួមនិងថ្នាក់នាំ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់លោកឧត្តមសេនីយ៍ទោ សុខ វុធថន សូមបានដល់ឋានបរមសុខ ក្នុង សុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕










Previous Post Next Post