ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ៖និស្សិតម្នាក់ គឺជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ៖និស្សិតម្នាក់ គឺជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក


ភ្នំពេញ៖
នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្អូនៗ ជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនសរុបចំនួន ១៧រូប នៅទីស្តីការក្រសួងទេសចរណ៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ប្អូនៗ ជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន​  មកកាន់ក្រសួងទេសចរណ៍ និងបានកោតសរសើរ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់បេក្ខជន និងបេក្ខនារីជ័យលាភី ព្រមទាំងអរគុណចំពោះចំណាប់អារម្មណ៍ចង់ស្វែងយល់អំពីក្រសួងទេសចរណ៍។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ប្អូនៗនិស្សិតឱ្យជួយផ្សព្វផ្សាយពីព័ត៌មានពិតរបស់ប្រទេសកម្ពុជា និងជួយលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយតាមរយៈការផលិតមាតិការូបភាព និងវីដេអូល្អៗ ជាពិសេសការចូលរួមសហការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ប្រជាជនចិន ក្នុងអំឡុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដែលកម្ពុជា ជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬ និស្សិតម្នាក់ៗ គឺជាទូតសុឆន្ទៈតំណាងកម្ពុជាក្នុងការបង្ហាញ​ពីវប្បធម៌ បេតិកភណ្ឌ ប្រពៃណីទំនៀមទំលាប់ គោលដៅទេសចរណ៍ ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចពិតរបស់ប្រទេសកម្ពុជាឱ្យប្រជាជនក្នុងប្រទេសដែលខ្លួនស្នាក់នៅ និងរៀនសូត្រ ព្រមទាំងដល់មិត្តភ័ក្តពីប្រទេសដទៃទៀតក្នុងពិភពលោក បានយល់ដឹងពីប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ ​ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ជាក្រមា និងសៀវភៅចំនួន២ក្បាលក្នុងម្នាក់ៗ ដែលមាន៖
*ទី១៖ អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី (សម្តេចតេជោ)
*ទី២៖ កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា (សម្តេចតេជោ)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថាសៀវភៅទាំងពីរក្បាលនេះ នឹងក្លាយជាត្រីវិស័យដ៏សំខាន់ ដែលប្អូនៗ អាចដកស្រង់សម្រាប់ជាបទពិសោធជីវិត និងជាមូលដ្ឋាន ដើម្បីតម្រង់អនាគតរបស់ខ្លួនលើវិថីការងារដែលប្អូនជ្រើសរើស។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ប្អូនៗ ជ័យលាភីទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងការសិក្សានាពេលខាងមុខ ៕


























Previous Post Next Post