នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អញ្ជើញបិទវគ្គផ្សព្វផ្សាយនិងបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន ដល់មន្រ្តីរាជការស៉ីវិលនិងមន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អញ្ជើញបិទវគ្គផ្សព្វផ្សាយនិងបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន ដល់មន្រ្តីរាជការស៉ីវិលនិងមន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ


ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាររសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតី តំណាងខ្ពង់ខ្ពស់ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ក្នុងកម្មពិធីបិទវគ្គផ្សព្វផ្សាយនិងបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការស៊ីវិលនិងមន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋាននិងអង្គភាពចំណុះក្រសួងមហាផ្ទៃ។ 


ដែលមានអញ្ជេីញចូលរួមពី លោកជំទាវ អគ្គលេខាធិការ  អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីរាជការជាសិក្ខាកាមចំណុះអង្គភាពក្រសួងមហាផ្ទៃ ចំនួន ៩អង្គភាព សរុបប្រមាណ ៥០០នាក់ ។ 


ជាកិច្ចចាប់ផ្តេីមក្នុងពិធីនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយបានទទួលការចាត់ចូលរួមជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលក្នុងនាមជាតំណាង ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាឱកាសនេះ។ 


ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងនូវកោតសរសើរ និងអរគុណចំពោះគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋាននៃគណៈកម្មាធិការ ដែលបានផ្ដួចផ្ដើមរៀបចំឱ្យមានវគ្គផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលនេះឡើង ដើម្បីចូលរួមអនុវត្តបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហ្មឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅ តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


ជាមួយគ្នានោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងនូវអំណរគុណលោកគ្រូឧទ្ទេស ដែលបានអញ្ជើញ ចូលរួម និងបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើបទឧទ្ទេស លើប្រធានបទដូចជា៖

-ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា

-ផលប៉ះពាល់ នៃគ្រឿងញៀន និងសុខភាព

-ចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន និងអត្តសញ្ញាណ នៃគ្រឿងញៀន

-ការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។


ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការទទួលបានចំណេះដឹងក្នុងវគ្គផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលនេះ គឺជាសកម្មភាពឆ្លើយតបទៅនឹងសុចនាករ ទាំងគុណវិស័យ និងបរិមាណ របស់គណៈកម្មាធិការ ដើម្បីឈានទៅសម្រេចបាននូវទិសដៅដែលបានកំណត់ គឺមន្ត្រីរាជការទាំងអស់ចំណុះក្រសួងមហាផ្ទៃ ត្រូវតែទទួលបានចំណេះដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕






















Previous Post Next Post