ភ្នំពេញ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែររាប់ម៉ឺននាក់បន្ថែមទៀតបាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង (បាត់ដំបង) ក្រោមការសម្របសម្រួលនិងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅពីកងកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្របសម្រួលដល់ដំណើរចូលប្រទេសរបស់បងប្អូនប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ ជាមួយគ្នានោះដែល ស្ថាប័នពាក់ព័ន្ធក៏មានផ្ដល់អាហារសម្រន់ និងទឹកសុទ្ធជូនដល់ពលករ។
ពលករខ្មែរបានថ្លែងអំណរគុណដល់កងកម្លាំងច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេសដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ ៕











