រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត ព្រមទាំងរិះរកវិធានការនានា សំដៅធានាភាពធន់នៃវិស័យទេសចរណ៍នឹងវិបត្តិដែលកើតចេញពីជម្លោះព្រំដែន កម្ពុជា-ថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត ព្រមទាំងរិះរកវិធានការនានា សំដៅធានាភាពធន់នៃវិស័យទេសចរណ៍នឹងវិបត្តិដែលកើតចេញពីជម្លោះព្រំដែន កម្ពុជា-ថៃ


ភ្នំពេញ៖
នៅទីស្តីការក្រសួង នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៥ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមដែលវិស័យទេសចរណ៍កំពុងជួបប្រទះ  និងដាក់ចេញទិសដៅការងារបន្ត ព្រមទាំងរិះរកវិធានការនានា សំដៅធានាភាពធន់នៃវិស័យទេសចរណ៍នឹងវិបត្តិដែលកើតចេញពីជម្លោះព្រំដែន កម្ពុជា-ថៃ។


ជាមួយគ្នានេះ, ឆ្លើយតបនឹងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ព្រមទាំងដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋាន ចំណុះក្រសួងទេសចរណ៍ ដោយបានផ្តល់អនុសាសន៍ណែនាំលើរបៀបរបបការងារ និងការបន្តថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងអង្គភាព។ 


ឆ្លៀតក្នុងឱកាសនេះដែរ, ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ អរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និង មន្ត្រីកិច្ចសន្យា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញា ស្មារតី ធនធាន សម្ភារៈ ថវិកា ដើម្បីចូលរួមក្នុងមូលនិធិមហាគ្រួសារវិស័យទេសចរណ៍ ផ្តល់អំណោយដល់បងៗវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា និង ប្រជាជនភៀសសឹកផងដែរ។ 


កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ  ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រីជាថ្នាក់ដឹកនាំពីគ្រប់អង្គភាពក្រោមឱវាទក្រសួង ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom សរុបចំនួន ១៥៤រូប ៕

















Previous Post Next Post