ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបុគ្គលិក កម្មករ និងទទួលស្វាគមន៍ពលករខ្មែរដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ចូលបម្រើការងារនៅក្នុងចំការដូងប្រេង និងកៅស៊ូ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបុគ្គលិក កម្មករ និងទទួលស្វាគមន៍ពលករខ្មែរដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ចូលបម្រើការងារនៅក្នុងចំការដូងប្រេង និងកៅស៊ូ


ភ្នំពេញ៖
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ឱកាសការងារជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខបុគ្គលិក កម្មករ និងទទួលស្វាគមន៍ពលករខ្មែរដែលទើបតែវិលត្រឡប់មកពីប្រទេសថៃវិញ បានមកចូលបម្រើការងារនៅក្នុងចំការដូងប្រេង និងកៅស៊ូដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ចំនួន ១៤៤នាក់ ស្មើនឹង ៥៧គ្រួសារ។

ក្នុងពិធីសំណេះសំណាលនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប, តំណាងក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ, អាជ្ញាធរឃុំតានៃ បុគ្គលិក កម្មករចំការដូងប្រេង និងពលករសរុបប្រមាណ ៣៥០នាក់។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឧបត្ថម្ភដល់គ្រួសារពលករក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ១បាវ ស្មើនឹង ៥០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សាច់ជ្រូក ៣គីឡូក្រាម, មី ១កេស, ស្ករស ២គីឡូក្រាម និងថវិកាចំនួន ១០០,០០០រៀល និងកម្មករចាស់មកចូលរួមចំនួន ១៨៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល និងស្ករស ២គីឡូក្រាម សរុបថវិកាចំណាយផ្ទាល់ខ្លួនរបស់ឯកឧត្តមទាំងអស់ចំនួន ៣២,៦០២,០០០រៀល ៕





























Previous Post Next Post