អភិបាលខេត្តតាកែវ ជួបសំណេះសំណាល និងនាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារវីរកងទ័ពជួរមុខ ការពារព្រំដែន ចំនួន ៥៤គ្រួសារ នៅស្រុកព្រៃកប្បាស
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ ជួបសំណេះសំណាល និងនាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារវីរកងទ័ពជួរមុខ ការពារព្រំដែន ចំនួន ៥៤គ្រួសារ នៅស្រុកព្រៃកប្បាស


ភ្នំពេញ៖
នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូន ក្រុមគ្រួសារវីរកងទ័ពជួរមុខ ចំនួន ៥៤គ្រួសារ ក្នុងស្រុកព្រៃកប្បាស។ 

ថ្លែងនៅចំពោះមុខក្រុមគ្រួសារវីរកងទ័ព ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងនូវការកើតសសើរ ដល់បងប្អូនវីរកងទ័ពទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការប្រយុទ្ធ ជាមួយកងទ័ពសៀម ឈ្លានពាន និងបានធ្វើការទប់ស្កាត់មិនឱ្យក្រុមទាហ៊ានឈ្លានពានសៀម ចូលមក រំលោភបូរណភាពទឹកដីខ្មែរ យើងបានឡើយ។ គម្រូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព ធ្វើឱ្យយើងទាំងអស់គ្នា មានការស្ងប់ស្ងែង និងចងចាំគ្មាន ថ្ងៃភ្លេចចំពោះគម្រូវីរភាពនេះ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ុំ ពូមីង បងប្អូន ក្រុមគ្រូសារកងទ័ពទាំងអស់ ដែលបានលះបង់ប្ដី ឪពុក បងប្អូន កូនក្មួយ ឱ្យទៅប្រយុទ្ធតតាំង ជាមួយពួកសត្រូវ សៀមឈ្លានពាននៅសមរភូមិមុខ ហើយយើងទាំងអស់គ្នា ដែលនៅសមរភូមិក្រោយ នឹងធ្វើជាកំលាំងចលករ ជំរុញអ្នកនៅសមរភូមិមុខ តាមរយៈការលើកទឹកចិត្ត ផ្ដល់សម្ភារ ស្បៀងអាហារជូនទៅសមរភូមិមុខ ជាពិសេស យកចិត្តទុកដាក់ដល់ក្រុមគ្រួសារកងទ័ពគ្រប់បែបយ៉ាង។ 

ឯកឧត្តម វ៉ី សំណាង ក៏បានលើកឡើងប្រាប់ក្រុមគ្រួសារកងទ័ព ពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលមានទឹកចិត្ត ស្នេហាជាតិ ដោយបានចំណាយ នូវធនធានផ្ទាល់ខ្លួន ទាំងថវិកា និងសម្ភារជាស្បៀងអាហារ ផ្ដល់ជូនបងប្អូនជនភៀស សឹកជាពិសេសបានឧបត្តម្ភដលវីរកងទ័ពនៅសរភូមិមុខជាច្រើនផងដែរ ៕














Previous Post Next Post