ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ទៀ សីហា ក្នុងឱកាស នៃពិធីចម្រើនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ទៀ សីហា ក្នុងឱកាស នៃពិធីចម្រើនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងថ្នាក់ដឹកនាំ នៃយុវជនគណបក្សថ្នាក់កណ្តាលទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ។

សារលិខិតរបស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ផ្ញើជូនឯកឧត្តម ទៀ សីហា មានខ្លឹមសារយ៉ាងដូច្នេះថា៖

នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ របស់ ឯកឧត្តម ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ តាងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូននូវ សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរថ្លៃថ្លាបំផុតជូនចំពោះ ឯកឧត្តម សូមរក្សាបាននូវសុខភាពល្អបរិបូរណ៍ ថាមពលមាំមួន ប្រាជ្ញាឈ្លាសវៃជានិច្ចនិរន្តរ៍ ជន្មាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវគារវកិច្ចដ៏ស្មោះត្រង់បំផុត និងសូមកោតសរសើរអស់ពីដួងចិត្តចំពោះស្មារតីស្នេហាជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជា របស់ឯកឧត្តម ដែលជានិច្ចកាលតែងតែបំពេញករណីយកិច្ចដ៏ស្វិតស្វាញ ក្នុងនាមជាកុលបុត្រខ្មែរមួយរូប ប្រកបដោយ គតិបណ្ឌិតខ្ពស់ក្នុងការចូលរួមកសាង និងបន្ត ថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ព្រមទាំងជំរុញការអភិវ សង្គម សេដ្ឋកិច្ច សំដៅ សម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាង មុតមាំថា នៅក្នុង កាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពានពីកងទ័ពថៃ ស្មារតីមោះមុត និងសកម្មភាពដ៏ស្វាហាប់ របស់ឯកឧត្តម ក្នុងការជួយជ្រោមជ្រែង ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ពីការ រក្សាគោលជំហរដ៏រឹងមាំក្នុងស្មារតីស្នេហាជាតិ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេស ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគទេវី សូមតាមជួយថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ គោរពជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ៕



Previous Post Next Post