ឯកឧត្តម ហេង លឹមទ្រី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហេង លឹមទ្រី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច


ភ្នំពេញ៖
នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង លឹមទ្រី សមាជិកយុវជនជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានយុវជនគណបក្សក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា​ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច និងផ្សព្វផ្សាយអនុសាសន៍ដ៏ថ្លៃថ្លាររបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ស្ដីពីការចូលរួមជាថវិកា និងសម្ភារឧបត្ថមដល់កងទ័ពនៅជួរមុខ និងជនភៀសសឹក ដើម្បីបង្ហាញពីភាពរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធាន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច និងជាសមជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ជូនចំពោះ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារអចិន្ត្រៃយ៍យុវជនគណបក្សក្រសួងអធិការកិច្ច។  

លើសពីនេះទៀត ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារយុវជនគណបក្ស និងការងារគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្ត ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារ ថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សជារៀងដរាបតទៅ។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត សែម ឈុង អនុប្រធានក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច និងជាប្រធានផែនព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រក្សាចាស់បង្កើនថ្មី ជាពិសេសសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបសគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ពិសេសលោកបណ្ឌិត បានលើកឡើងពីផ្សព្វផ្សាយគាំទ្រ វាយកបក គាំទ្រថ្នាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងការវាយបកលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ 

ឯកឧត្តមប្រធាន ក៏បានអំពាវនាវឱ្យក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ច ទាំងអស់ត្រូវបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល គឺការគោរពវិន័យ  ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។ 

នៅក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន ក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធិផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕
















Previous Post Next Post