លោកជំទាវ ជូ ប៊ុនអេង រៀបចំអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ត្រៀមចែកជូន កងកម្លាំងនគរបាលការពារព្រំដែន និងជនភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ជូ ប៊ុនអេង រៀបចំអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ត្រៀមចែកជូន កងកម្លាំងនគរបាលការពារព្រំដែន និងជនភៀសសឹក


ភ្នំពេញ៖
នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បិសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ និងជាតំណាដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសសមាគមនារី បានអញ្ជើញរៀបចំអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ត្រៀមចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន និងជនភៀសសឹក។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានាខាសមាគមន៍នារីកម្ពុជាដើម្បិសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងប្រទេស បានមានប្រសាសន៍លើកឡើងថា តាមរយៈការដឹកនាំរបស់ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសសមាគមនារីក្រសួងមហាផ្ទៃ នាំយកអំណោយចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែននៅជួរមុខ ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តសប្បុរសធម៌ ក៏ដូចជា ការរួមចំណែកលើកទឹកចិត្ត និងជំរុញស្មារតីបន្ថែមទៀតដល់កងកម្លាំងកំពុងឈរជើងការពារអធិបតេយ្យភាពទឹកដីព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ក៏ថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងស្មារតីសាមគ្គី ឯកភាពគ្នា រួមគ្នា នៅក្នុងចំណោមនារី ជាពិសេសមន្រ្ដី ថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃទាំងអស់ ដែលបានចូលរួមជួយដល់កងទ័ពជួរមុខ ហើយសូមគោរពអរគុណដល់ ឯកឧត្ដអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ក្រុមការងារចុះ សួរសុខទុក្ខកងកម្លាំង នៅកំពុងនៅសមរភូមិមុខ ប្រជាពលរដ្ឋកំពុងភៀសសឹក ៕




















Previous Post Next Post