មនុស្ស៤នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនករណីសង្ស័យធាក់ប្លន់ម៉ូតូនៅសង្កាត់ព្រៃវែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មនុស្ស៤នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនករណីសង្ស័យធាក់ប្លន់ម៉ូតូនៅសង្កាត់ព្រៃវែង


ភ្នំពេញ៖
យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោចាប់ខ្លួនកាលពីវេលាម៉ោង១៥ និង០០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក្នុងករណីជាប់ ពាក់ព័ន្ធសង្ស័យធាក់ប្លន់ម៉ូតូកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២និង៤០រំលងអាធ្រាត្រត្រង់ចំណុចមុខបុរីVK ផ្លូវបេតុងស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ ណិល ពិសិដ្ឋសុវណ្ណ ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ចំណែកជនសង្ស័យឈ្មោះ១/ ណោត សីហា ហៅហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ, ២/ឈ្មោះ វ៉ា សារ៉ាយ ហៅអូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ,​ ៣/ឈ្មោះ ចក់ ស៊ីម៉ី ភេទ ប្រុស អាយុ១៨ មុខរបរមិនពិតប្រាកដ និង៤/ឈ្មោះ គង់ សម្បត្តិ ហៅអាជ្រូក ភេទប្រុស អាយុ១៨ឆ្នាំ មុខ របរមិនពិតប្រាកដ។ ជនសង្ស័យទាំង៤នាក់ខាងលើមានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ ក្រោយពីទទួលបាននូវចម្លើយសារភាពរបស់ជនជាប់សង្ស័យទាំង៤ នាក់ខាងលើនេះ និងដោយមានការសម្របសម្រួលពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យឃាត់ខ្លួនជន សង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕








Previous Post Next Post