អភិបាលខេត្តកំពង់ចាម ចុះពិនិត្យសមិទ្ធផលថ្មីស្រឡាងមួយទៀតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺសំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតនៅឃុំពាមកោះស្នា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យសមិទ្ធផលថ្មីស្រឡាងមួយទៀតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺសំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតនៅឃុំពាមកោះស្នា


ភ្នំពេញ៖
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសមិទ្ធផលថ្មីស្រឡាងមួយទៀតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលបានស្ថាបនារួចរាល់ជាស្ថាពរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា សំណង់ស្ទាក់ទឹកព្រែកតាយីនេះ បានបើកការដ្ឋានសាងសង់ នៅក្នុងខែមីនា ឆ្នាំ ២០២៥ និងស្ថាបនារួចរាល់នៅពេលនេះ ហើយសំណង់នេះ អាចស្ទាក់ទឹកស្តុកទុកបានប្រមាណជា ៤៥ម៉ឺនម៉ែត្រគូប សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ស្រោចស្រពដំណាំ ចំនួន ៤ភូមិ ក្នុងនោះមាន៖ ភូមិពាមក្នុង,ភូមីដីលើ,ភូមិពាមក្រៅ និងភូមិទួលរការ ស្មើនឹង ១.៦៤៥គ្រួសារ ជាពិសេសពួកគាត់អាចមានលលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ចំនួន ៤២២ហិកតា និងដំណាំរួមផ្សំ ជាង១០ហិកតា ផ្សេងទៀត ៕





















Previous Post Next Post