អភិបាលខេត្តតាកែវ៖ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ក្រោយសង្រ្គាម ៥ថ្ងៃ ជាមួយថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ៖ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ក្រោយសង្រ្គាម ៥ថ្ងៃ ជាមួយថៃ


ភ្នំពេញ៖
នៅក្នុងឱកាសអញ្ជើញប្រគល់ប័ណ្ណសម្គាល់អចលនៈវត្ថុជូនបងប្អូនប្រជាពលរដ្ឋប្រមាណជិត២ពាន់ប័ណ្ណនៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា នៅពេលដែលយើងលើកពាក្យសន្តិភាព ឬអគុណសន្តិភាពមកនិយាយ មានមនុស្សមួយចំនួនជាពិសេសយុវជនខ្លះ បានចាត់ទុកថា ពាក្យនេះ ជាពាក្យរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែនៅពេលដែលមានសង្រ្គាម ៥ថ្ងៃ ជាមួយសៀមទើបធ្វើពួកគេយល់ពីតម្លៃនៃពាក្យសន្តិភាពពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋមានវ័យចំណាស់ៗដែលបានហែលឆ្លងកាត់ភ្លើងសង្រ្គាមកន្លងមកមានការយល់ដឹងច្បាស់ពីពាក្យសន្តិភាព ក៏ប៉ុន្តែសម្រាប់យុវជនដែលកើតសម័យសន្តិភាពពួកគេគ្រាន់តែបានលឺតែពាក្យសង្រ្គាមតែប៉ុណ្ណោះ ហើយមិនបានយល់ដឹងច្បាស់ពីពាក្យសន្តិភាពនោះទេ ក៏ប៉ុន្តែពេលនេះនៅពេលដែលប្រទេសជាតិបានធ្វើសង្រ្គាម៥ថ្ងៃជាមួយថៃ ទើបពួកគេយល់ដឹងពីតម្លៃនៃសន្តិភាព។

ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្ថែមថា កម្ពុជាបានហែលឆ្លងកាត់សង្រ្គាមជាមួយបរទេស និងជាមួយខ្មែរគ្នាឯងអស់រយៈពេលជាង ៥រយឆ្នាំមកហើយ។ កម្ពុជាឆ្អែតឆ្អន់ និងសង្រ្គាម កម្ពុជាស្រលាញ់សុខសន្តិភាព កម្ពុជាទើបមានសុខសន្តិភាពរយៈពេល ២៧ឆ្នាំប៉ុណ្ណោះ ហើយសង្រ្គាម ៥ថ្ងៃជាមួយសៀម វាបានធ្វើឲ្យប្រជាពលរដ្ឋជាពិសេសយុវជនខ្មែរកាន់តែយល់ដឹងពីតម្លៃពិតនៃសុខសន្តិភាព ហើយបរទេសមិនអាចមកឈ្លានពានទឹកដីខ្មែរនោះទេ ព្រោះខ្មែរ មានមេដឹកនាំខ្លាំងក្លា មានកងទ័ពអង់អាចក្លាហាន និងប្រជាពលរដ្ឋទូទាំងប្រទេសមានការរួមរួមសាមគ្គីគ្នាជាធ្លុងមួយ ៕




















Previous Post Next Post