ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យមើលរបាយការណ៍ ស្តីពីការវាយតម្លៃដំណើរការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យមើលរបាយការណ៍ ស្តីពីការវាយតម្លៃដំណើរការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ


ភ្នំពេញ៖
នារសៀលថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិនិត្យមើលរបាយការណ៍ ស្តីពីការវាយតម្លៃដំណើរការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធានអង្គភាព អនុប្រធានអង្គភាព មន្រ្តី និងទីប្រឹក្សាចំណុះឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន៣៨រូប ស្រីចំនួន៩រូប។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យ និងផ្តល់យោបល់លើលទ្ធផលនៃការសិក្សាវាយតម្លៃដោយផ្ដោតលើចំណុចសំខាន់ៗរួមមាន៖ ១). យន្តការគាំទ្រ និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២). កិច្ចដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល និង៣). គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធផែនការ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមគូសបញ្ជាក់ផងដែរថា ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមិនត្រឹមតែផ្តោតសំខាន់លើការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ កំណែទម្រង់នេះ ក៏បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសមត្ថភាព ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ៕










Previous Post Next Post