ឯកឧត្តម សុខ ពុទ្ធិវុធ៖ ឱកាសអាហារូបករណ៍ នឹងផ្តល់ជូនតែបេក្ខជនដែលមានឆន្ទៈ និងមានទឹកចិត្តសិក្សា ពិតប្រាកដតែប៉ុណ្ណោះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ ពុទ្ធិវុធ៖ ឱកាសអាហារូបករណ៍ នឹងផ្តល់ជូនតែបេក្ខជនដែលមានឆន្ទៈ និងមានទឹកចិត្តសិក្សា ពិតប្រាកដតែប៉ុណ្ណោះ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធលើកិច្ចការអាហារូបករណ៍ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

សូមគូសបញ្ជាក់ផងដែរថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ នៅឆ្នាំសិក្សា២០២៤-២០២៥ និងឆ្នាំសិក្សាបន្តបន្ទាប់ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បាន និងកំពុងធ្វើកំណែទម្រង់នីតិវិធីចុះឈ្មោះ និងការផ្គូផ្គងគ្រឹះស្ថានសិក្សាសម្រាប់បេក្ខជន ផ្លាស់ប្តូរទៅជាការអនុវត្តតាមប្រព័ន្ធឌីជីថល ដែលការផ្លាស់ប្តូរតាមបែបឌីជីថលនេះ គឺដើម្បីធានាសុក្រឹតភាពនៃដំណើរការជ្រើសរើសនិស្សិតអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រកបដោយគុណភាព តម្លាភាព យុត្តិធម៌ និងបរិយាបន្ន ៕











Previous Post Next Post