ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់អាជ្ញាធរខេត្តមានជនភៀសសឹកបន្តយកចិត្តទុកដាក់ពីសុខទុក្ខពួកគាត់ឱ្យបានប្រសើរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់អាជ្ញាធរខេត្តមានជនភៀសសឹកបន្តយកចិត្តទុកដាក់ពីសុខទុក្ខពួកគាត់ឱ្យបានប្រសើរ


ភ្នំពេញ៖
យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ជនភៀសសឹកបានត្រឡប់ទៅលំនៅដ្ឋានចំនួន ៨៨៦គ្រួសារ និងមានជនភៀសសឹកបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពសរុបចំនួន ៨,៦៩៤គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៨,៤៤២នាក់ ដោយក្នុងនោះ មានខេត្តចំនួន៤ រួមមាន ឧត្តរមានជ័យ, បន្ទាយមានជ័យ, ព្រះវិហារ និងសៀមរាប។

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកមម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានបន្តគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋជនភៀសសឹកទាំងអស់ និងបានត្រៀមស្បៀងបម្រុងគ្រប់គ្រាន់ ដែលមានរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ និងជាលេខាធិការដ្ឋាន គ.ជ.គ.ម។

ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត, មន្រ្តីជំនាញ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅជំរុំឱ្យទទួលបានស្បៀងគ្រប់គ្រាន់ និងជួយលើការថែទាំសុខុមាលភាពភៀសសឹក ពិសេសស្រ្តី និងកុមារឱ្យបានល្អប្រសើរ ៕












Previous Post Next Post