វរសេនីយ៍ទោ ទេព រដ្ឋា ដឹកនាំកម្លាំង ប្រជុំដាក់ផែនការប្រចាំខែ បញ្ហា​ក្មេងទំនេីង​ និងគ្រឿងញៀន​ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម បង្ការគ្រោះអគ្គិភ័យ​ និងបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

វរសេនីយ៍ទោ ទេព រដ្ឋា ដឹកនាំកម្លាំង ប្រជុំដាក់ផែនការប្រចាំខែ បញ្ហា​ក្មេងទំនេីង​ និងគ្រឿងញៀន​ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម បង្ការគ្រោះអគ្គិភ័យ​ និងបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ


ភ្នំពេញ៖
នាថ្ងៃអង្គារ ១០រោច​ ខែអាសាឍ ឆ្នាំម្សាញ់​ សប្តស័ក ពស២៥៦៩ ត្រូវនឹងថ្ងៃទី១៩​ ខែសីហា ឆ្នាំ ២០២៥​ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញដឹកនាំកម្លាំង ប្រជុំដាក់ផែនការប្រចាំខែ បញ្ហា​ក្មេងទំនេីង​ និងគ្រឿងញៀន​ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម បង្ការគ្រោះអគ្គិភ័យ​ និងបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ​  ខេត្តបន្ទាយមានជ័យ​។

លោកវរសេនីយ៍ទោ ទេព រដ្ឋា បានថ្លែងកោតសរសើកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តសម្រេចបានលទ្ធផលល្អ ក្នុងរយៈពេលកន្លមកនេះ។ 

លោកវរសេនីយ៍ទោ ទេព រដ្ឋា ក៏បានដាក់ចេញ ផែនការចាំបាច់ដល់កងកម្លាំងនគរបាលទាំងអស់ ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង, ស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ និងក្មេងទំនើង, បង្ក្រាបរាល់ទីតាំងជួញដូរបារីអេឡិចត្រូនិច, ពង្រឹងទប់ស្កាត់រាល់ការដុតកាំជ្រួច អណាធិបតេយ្យ, ពង្រឹងទប់ស្កាត់ ទីតាំងបញ្ចាំខុសច្បាប់ និងទីផ្សារទទួលផលចោរកម្ម តាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព ៕







Previous Post Next Post