ឯកឧត្តម ម៉េង ហុង បើកវគ្គបណ្តុះបណ្តាលជនបង្គោលស្ម័គ្រចិត្ត ១៨០នាក់ ដើម្បីទំនាក់ទំនងផ្ដល់ឱកាសការងារក្នុងស្រុក ដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ម៉េង ហុង បើកវគ្គបណ្តុះបណ្តាលជនបង្គោលស្ម័គ្រចិត្ត ១៨០នាក់ ដើម្បីទំនាក់ទំនងផ្ដល់ឱកាសការងារក្នុងស្រុក ដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ដល់ជនបង្គោលស្ម័គ្រចិត្ត ១៨០នាក់ ដែលជាមន្រ្ដីរាជការ និងបុគ្គលិក បេឡាជាតិសន្ដិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីណែនាំអំពីនីតិវិធីនៃការទំនាក់ទំនងទៅបងប្អូនពលករចំណាកស្រុកនៅប្រទេសថៃ ដែលទើបវិលត្រឡប់មកស្រុកកំណើតវិញ និងផ្ដល់ឱកាសការងារក្នុងស្រុក ដែលកំពុងមានតម្រូវការបច្ចុប្បន្ននេះ។
 
ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តមប្រតិភូ បានផ្ដាំផ្ញើដល់មន្រ្ដីរាជការ និងបុគ្គលិកក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងព្យាយាមអត់ធ្មត់ចំពោះការងារនេះ ព្រោះការងារនេះមានសារសំខាន់ណាស់ ដែលយើងទាំងអស់គ្នាត្រូវចូលរួមសហការ ដើម្បីផ្ដល់ឱកាសការងារដល់បងប្អូនដែលមានតម្រូវការ ក៏ដូចជាការចូលរួមចំណែកដល់សង្គមជាតិ តាមរយៈការផ្ដល់ឱកាសការងារ និងការស្វែងរកកម្លាំងពលកម្ម ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងមានតម្រូវការ។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមប្រតិភូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃទាំងអស់ទូទាំងប្រទេស សូមមេត្តាផ្ដល់ទំនុកចិត្តចំពោះរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសការងារដល់បងប្អូន និងសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការឆបោកគ្រប់រូបភាព តាមរយៈការទារប្រាក់កម្រៃផ្សេងៗ ក្នុងឱកាសរកការងារធ្វើនេះឱ្យសោះ ប្រសិនបើបងប្អូនជួបបញ្ហាមិនប្រក្រតីណាមួយសូមទំនាក់ទំនងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខ ១២៩៧ ដើម្បីក្រុមការងារផ្ដល់ព័ត៌មានលំអិតជូន ៕









Previous Post Next Post